វគ្គបណ្តុះបណ្តាលស្តីពី ការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិកដែលពាក់ព័ន្ធក្នុងការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុរបស់អតិថិជន ដើម្បីគាំទ្រដល់ការសម្រេចចិត្តផ្តល់ឥណទានឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចគ្រប់គ្រងហានិភ័យឥណទានឱ្យស្ថិតនៅក្នុងកម្រិតដែលអាចទទួលយកបាន។