
ការរៀបចំបទបង្ហាញស្តីពី " ការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម " មានគោលបំណងបង្កើនការយល់ដឹងអំពីល្បិចកលបទល្មើស និងវិធីសាស្ត្រសម្គាល់ប្រតិបត្តិការសង្ស័យ ដើម្បីធានាការអនុវត្តត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ។ ការធ្វើបែបនេះជួយកាត់បន្ថយហានិភ័យ ការពារកេរ្តិ៍ឈ្មោះ និងស្ថិរភាពហិរញ្ញវត្ថុរបស់ស្ថាប័ន ព្រមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិសុខជាតិ និងសេដ្ឋកិច្ចទាំងមូល។