
វគ្គបណ្ដុះបណ្ដាលស្ដីពី "នីតិវិធីនៃការផ្ដល់ឥណទានបៃតង និងហិរញ្ញប្បទានក្រោមកម្មវិធី CCFF" រៀបចំឡើងដើម្បីផ្ដល់ចំណេះដឹងដល់បុគ្គលិកទាំងអស់របស់ ARDB មិនត្រឹមតែសម្រាប់អ្នកបំពេញការងារក្នុងផ្នែកឥណទានបៃតងប៉ុណ្ណោះទេ ព្រោះការយល់ដឹងអំពីគោលការណ៍ និងនីតិវិធីទាំងនេះ ជាចំណេះដឹងរួមដែលបុគ្គលិកគ្រប់ផ្នែកគួរជ្រាបជាមូលដ្ឋាន ដើម្បីអាចផ្តល់ព័ត៌មានទៅកាន់អតិថិជនបានត្រឹមត្រូវ និងចូលរួមចំណែកលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះបរិស្ថាននៅក្នុងស្ថាប័ន។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយតំណាងនាយកដ្ឋានហិរញ្ញប្បទានបៃតង។