
កម្រងច្បាប់និងបទប្បញ្ញត្តិអនុវត្តចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គឺជាឯកសារសម្រាប់សាធារណជន ជាពិសេសចំពោះគ្រឺះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការស្វែងយល់ និងអនុវត្តច្បាប់និងបទប្បញ្ញត្តិទាក់ទងនឹងវិស័យធនាគារនៅកម្ពុជា។ ឯកសារនេះត្រូវបានធ្វើបច្ចុប្បន្នកម្មត្រឹមឆ្នាំ២០១៦ ក្នុងករណីមានភាពមិនសមស្របណាមួយដែលអាចកើតឡើងរវាងខ្លឹមសារនៃអត្ថបទដើម និងខ្លឹមសារនៅក្នុងសៀវភៅនេះ ខ្លឹមសារនៅក្នុងអត្ថបទដើមមានអាទិភាព។ រាល់ការបកប្រែនៅក្នុងសៀវភៅនេះមិនមានលក្ខណៈជាផ្លូវការទេ។