Library
វគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងធនាគារ ARDB 11 courses
ការគ្រប់គ្រងគម្រោង
វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគម្រោង ត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់អំពីដំណាក់កាលសំខាន់ៗនៃវដ្តគម្រោង និងរបៀបដែលដំណាក់កាលនីមួយៗរួមចំណែកដល់ការធ្វើផែនការ និងការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព។
PDF
ការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុ
វគ្គបណ្តុះបណ្តាលស្តីពី ការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិកដែលពាក់ព័ន្ធក្នុងការវិភាគឥណទាន និងរបាយការណ៍ហិរញ្ញវត្ថុរបស់អតិថិជន ដើម្បីគាំទ្រដល់ការសម្រេចចិត្តផ្តល់ឥណទានឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចគ្រប់គ្រងហានិភ័យឥណទានឱ្យស្ថិតនៅក្នុងកម្រិតដែលអាចទទួលយកបាន។
PDF
មេរៀនស្តីពី វីស្សលប៉្លូវីង (Whistleblowing)
វគ្គបណ្តុះបណ្តាលស្តីពី វីស្សលប៉្លូវីង (Whistleblowing) ត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីនីតិវិធីនៃការអនុវត្តការគ្រប់គ្រង និងរបៀបដាក់លិខិតផ្តល់យោបល់, ការរាយការណ៍ឱ្យមានប្រសិទ្ធភាព និងរក្សាការសម្ងាត់ ដើម្បីធានាសុវត្ថិភាពចំពោះបុគ្គលរាយការណ៍។
PDF
Video
មេរៀនស្តីពី ការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ការរៀបចំបទបង្ហាញស្តីពី " ការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម " មានគោលបំណងបង្កើនការយល់ដឹងអំពីល្បិចកលបទល្មើស និងវិធីសាស្ត្រសម្គាល់ប្រតិបត្តិការសង្ស័យ ដើម្បីធានាការអនុវត្តត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ។ ការធ្វើបែបនេះជួយកាត់បន្ថយហានិភ័យ ការពារកេរ្តិ៍ឈ្មោះ និងស្ថិរភាពហិរញ្ញវត្ថុរបស់ស្ថាប័ន ព្រមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិសុខជាតិ និងសេដ្ឋកិច្ចទាំងមូល។
PDF
Video
Quiz/Test
មេរៀនស្តីពី ប្រព័ន្ធវដ្តករសាស្ត្របៃតងនៃធនាគារ ARDB (ARDB Green Taxonomy)
វគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធវដ្តករសាស្ត្របៃតងនៃធនាគារ ARDB (ARDB Green Taxonomy) ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងរបស់បុគ្គលិក អំពីគោលការណ៍ និងការអនុវត្តប្រព័ន្ធវដ្តករសាស្ត្របៃតងរបស់ធនាគារ ARDB ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយតំណាងនាយកដ្ឋានហិរញ្ញប្បទានបៃតង។
PDF
Video
មេរៀនស្តីពី នីតិវិធីនៃការផ្ដល់ឥណទានបៃតង និងហិរញ្ញប្បទានក្រោមកម្មវិធី CCFF
វគ្គបណ្ដុះបណ្ដាលស្ដីពី "នីតិវិធីនៃការផ្ដល់ឥណទានបៃតង និងហិរញ្ញប្បទានក្រោមកម្មវិធី CCFF" រៀបចំឡើងដើម្បីផ្ដល់ចំណេះដឹងដល់បុគ្គលិកទាំងអស់របស់ ARDB មិនត្រឹមតែសម្រាប់អ្នកបំពេញការងារក្នុងផ្នែកឥណទានបៃតងប៉ុណ្ណោះទេ ព្រោះការយល់ដឹងអំពីគោលការណ៍ និងនីតិវិធីទាំងនេះ ជាចំណេះដឹងរួមដែលបុគ្គលិកគ្រប់ផ្នែកគួរជ្រាបជាមូលដ្ឋាន ដើម្បីអាចផ្តល់ព័ត៌មានទៅកាន់អតិថិជនបានត្រឹមត្រូវ និងចូលរួមចំណែកលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះបរិស្ថាននៅក្នុងស្ថាប័ន។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយតំណាងនាយកដ្ឋានហិរញ្ញប្បទានបៃតង។
PDF
Video
មេរៀនស្តីពី និតិវិធីដោះស្រាយបំណុល
វគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីក្នុងការដោះស្រាយបំណុល" រៀបចំឡើងដើម្បីបង្កើនចំណេះដឹង និងការយល់ដឹងឱ្យកាន់តែច្បាស់លាស់ដល់បុគ្គលិកអំពីយុទ្ធសាស្ត្រ និងនីតិវិធីក្នុងការគ្រប់គ្រង និងដោះស្រាយបំណុល ឱ្យបានទាន់ពេលវេលា និងស្របតាមគោលការណ៍ដេលបានកំណត់។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដោយតំណាងនាយកដ្ឋានឥណទាន។
PDF
PDF
PDF
PDF
PDF
Video
មេរៀនស្តីពី នីតិវិធីសិក្សា និងការវាយតម្លៃឥណទាន
វគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីសិក្សា និងការវាយតម្លៃឥណទាន " រៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង សមត្ថភាព និងជំនាញរបស់បុគ្គលិក ពាក់ព័ន្ធការអនុវត្តនីតិវិធីសិក្សា និងវាយតម្លៃឥណទានប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលការណ៍ដែលបានកំណត់។ វគ្គបណ្តុះបណ្តាលបានរៀបចំឡើងដោយតំណាងនាយកដ្ឋានឥណទាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
PDF
PDF
PDF